Gas Filling Station - ស្វែងយល់ពីការ ថ្លឹងជញ្ជីងស៊ីទែន

ទំព័របង្ហាញពី របៀបនៃការថ្លឹងជញ្ជីងឡានស៊ីទែនធំៗ

 · 1 min read

ការថ្លឹងទំនិញ គឺជាកត្តាសំខាន់មួយដើម្បីធ្វើការតាមដានលើបរិមាណនាំចូល និង លក់ចេញនៃទំនិញនិមួយៗ ហើយក៏ជាតួលេខមួយសំខាន់ដែលយកមកតាមដានលើការបាត់បង់ (លំភាយ)ផងដែរ។



ការថ្លឹងទំនិញឡានត្រូវផ្តោតលើកត្តាដូចខាងក្រោមនេះ ៖

  1. ប្រភេទទំនិញ (Type of Goods)
  2. បរិមាណនាំចូល (Import Quantity)
  3. លិខិតបញ្ជាក់គុណភាពទំនិញ (COA - Certificate Of Assurance)
  4. ឯកសារគយនាំចូល (Import Customs Documents)
  5. ប័ណ្ណបញ្ចេញទំនិញ (Delivery Note)


ដំណាក់កាលដំបូង៖

ពិនិត្យឯកសារ និង ក្បាលជញ្ជីងលើតុ មុនឡានឡើងថ្លឹង

  1. មុនឡានឡើងលើជញ្ជីងថ្លឹង ក្បាលជញ្ជីងថ្លឹង ដែលដាក់នៅលើតុ ត្រូវស្ថិតនៅ "លេខសូន្យ"
  2. ដើម្បីអោយមកសូន្យ ត្រូវចុច ប៊ូតុង "Zero"
  3. ប្រសិនឡានឡើងជញ្ជីងហើយ "ហាម ចុច Zero"  ប្រយ័ត្នបាត់បង់ទិន្នន័យថ្លឹងឡាន
  4. ឡានត្រូវស្ថិតនៅចំ កណ្តាលជញ្ជីង ស្មើរមុខ ស្មើរក្រោយ
  5. ទទួលឯកសារពី តៃកុងឡានឯកសារដែលត្រូវឆែក រួមមាន

មកពីខាង NSV (Nippon Sanso Vietnam)

  1. សួររកឯកសារ ប័ណ្ណបញ្ចេញទំនិញរបស់គាត់ និង ឯកសារគយ (បើមាន)
  2. សួរបញ្ជាក់ ទីតាំងទំលាក់ទំនិញ និង ប្រភេទនៃទំនិញ
  3. ឯកសារជាប់ពាក់ព័ន្ធ (បើមាន)
  4. លិខិតបញ្ជាក់គុណភាព

មកពី Supreme (Linde Air Chemical)

  1. ឯកសារគយ នាំចូល
  2. ឯកសារជាប់ពាក់ព័ន្ធ
  3. Delivery Docket
  4. លិខិតបញ្ជាក់គុណភាព (COA - Certificate Of Assurance)

មកពី Air Water (AWV)

  1. រកឯកសារគយ
  2. ឯកសារជាប់ពាក់ព័ន្ធ បើមាន
  3. លិខិតបញ្ជាក់គុណភាព

No comments yet

No comments yet. Start a new discussion.

Add Comment