Gas Filling Station - សំបកដបត្រូវធ្វើតេស្តសំពាធ មុនបញ្ចូលឧស្ម័ន

ដើម្បីបង្ការអោយមានសុវត្ថិភាពក្នុងការងារបញ្ចូលឧស្ម័ន ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់លើការត្រួតពិនិត្យដប មុនចាប់ចូលទៅរោងផលិតកម្ម មិនថា

 · 1 min read




ស្ថានភាពដបទាំងនេះ ត្រូវចាត់ទុកជាដបហួសកាលកំណត់ប្រើប្រាស់ ត្រុវបញ្ចូលទៅកន្លែងធ្វើសំពាធដបឡើងវិញ មុនបញ្ចូនទៅកាន់រោងផលិតកម្ម


សូមកត់សំគាល់ភិនភាគដូចខាងក្រោមនេះ៖

  1. សំបកដប មានប្រឡាក់ប្រេង ពីក្បាលដបដល់ បាតខាងក្រោម
  2. សំបកដប មានតំណក់ប្រេងនៅខាងក្នុងមាត់ដប (ស្ពឺ មួយនាឡិកា)
  3. សំបកដប មានក្បាល (Valve) វៀច ខ្លាំង ឬ ប្រេងជើងខាងក្រោម វ៉ាន
  4. សំបកដប មានច្រេះស៊ីខ្លាំង នៅជុំវិញ បរិវេណ "ក" ដប ឬ ស្រទាប់គ្រប់ពីលើកដប រលុង ដាច់ទឹកបន្សារ
  5. សំបកដប អត់មានជើង ឈរត្រង់
  6. សំបកដប មិនសំលេង ខ្លុកៗ , ឬ ពេលគួសទៅ មានសំលេងខុសប្រក្រតី
  7. សំបកដប មានប្រឡាក់ស៊ីម៉ង់ ច្រើន ពី វ៉ាន (Valve) មកដល់ក្រោមបាតដប


សំបកដបដូចមានបរិយាយខាងលើ ត្រូវយកមកលាងសំអាត និង ធ្វើតេស ជាមុនសិន ទើបយកមកបញ្ចូលឧស្ម័នសំពាធខ្ពស់បាន ដើម្បីបង្កា ហានិភ័យផ្សេងៗដែលអាចកើតឡើងជា យថាហេតុ។ ហើយសំបកដបទាំងនោះត្រូវ ធ្វើតេសជាប់ ទើបអាចយកទៅបញ្ចូលបាន ពុំនោះទេបើអតិថិជន មិនព្រមធ្វើតេស គឺត្រូវដាក់សំបកទៅវិញ។


No comments yet

No comments yet. Start a new discussion.

Add Comment