Gas Filling Station - បទបញ្ជាផ្ទៃក្នុង - ជំពូកទី៤

ច្បាប់ស្តីអំពី ក្រមសីលធម៌ និង នយោបាយ

 · 1 min read

ក្រមសីលធម៌ និង នយោបាយ


ប្រការ១១

បុគ្គលិកគ្រប់រូបទាំងអស់ ត្រូវអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន។ ត្រូវមានអាកប្បកិរិយាស្លូតបូតសុភាព រាបសារ ពាក្យសំដីសមរម្យរួសរាយរាក់ទាក់ទទួលអតិថិជន និង ភ្ញៀវគ្រប់មជ្ឈដ្ឋាន មិនធ្វើឲ្យភ្ញៀវ ឬ អតិថិជនអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយឡើយ។


ប្រការ២

បុគ្គលិកគ្រប់រូប ត្រូវចេះរក្សាការសម្ងាត់ របស់ក្រុមហ៊ុន និង រោងចក្រ ឳ្យបានជាដាច់ខាត ដូចជា:

()-      ព័តមានផ្សេងៗ ដែលពាក់ព័ន្ធ និង ដំណើរការ របស់ក្រុមហ៊ុន រោងចក្រ

()-      ឯកសារវិក័យប័ត្រ និង ប័ណ្ណទំនិញ ចេញ-ចូល

()-      ឯកសារផលិតកម្ម និង បច្ចេកទេស

()-     ​ឯកសារគណនេយ្យ

()-      ឯកសារនាំចូល , ឯកសារគយ, និង ឯកសារពាណិជ្ជកម្មផ្សេងៗ


បុគ្គលិករូបណា ដែលធ្វើអោយខ្ចរខ្ចាយ ការងារ របស់ក្រុមហ៊ុន បុគ្គលិកនោះត្រូវទទួលពិន័យជាប្រាក់ ចំនួន មួយរយ (១០០) ដុល្លារ។ ប្រសិនជាករណី ធ្ងន់ធ្ងរក្រុមហ៊ុន នឹងប្តឹងទៅអជ្ញាធរមូលដ្ឋាន ចាត់ការតាមផ្លូវច្បាប់ជាធរមាន និង ត្រូវបញ្ចប់តួនាទីភ្លាមៗ ដោយគ្មានប្រាក់បៀរវត្សអ្វីទាំងអស់។


ប្រការ៣

ហាមដាច់ខាតមិនឲ្យបុគ្គលិកគ្រប់រូបធ្វើសកម្មភាពនយោបាយក្នុងបរិវេណ ក្រុមហ៊ុន, រោងចក្រ ។ មិនអនុញ្ញាតឲ្យបុគ្គលិករូបណាម្នាក់ ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ក្រុមហ៊ុនពាណិជ្ជកម្មណាមួយក្នុងពេលម៉ោងធ្វើការ។


No comments yet

No comments yet. Start a new discussion.

Add Comment