Gas Filling Station - បទបញ្ជាផ្ទៃក្នុង - ជំពូកទី៣

អំពី៖ វិន័យការងារ, សណ្តាប់ធ្នាប់រោងចក្រ និង សុវត្ថិភាពការងារ

 · 1 min read

អំពី៖ វិន័យការងារ, សណ្តាប់ធ្នាប់រោងចក្រ និង សុវត្ថិភាពការងារ



ប្រការ១

ក្នុងម៉ោងធ្វើការ បុគ្គលិកគ្រប់រូបមិនត្រូវយកចំណីអាហារមកបរិភោគនៅក្នុង ការិយាល័យជាដាច់ខាត ។


ប្រការ២

ក្នុងម៉ោងធ្វើការ ការទទួលទានគ្រឿងស្រវឹង ឬ ប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទទាំងអស់ ត្រូវបានហាមឃាត់ជាដាច់ខាត ។ អ្នកដែលមានក្លិនស្រា នឹងត្រូវផ្អាកការងារមួយថ្ងៃ ប៉ុន្តែអ្នកដែលសង្កេតឃើញថា មានសារធាតុញៀន ហើយឥវិយាបទ ច្រង៉េងច្រង៉ាង នឹងត្រូវបណ្តេញចេញពីកន្លែងធ្វើការក្នុងថ្ងៃតែមួយ។ ប្រសិនបើ អាការះញៀនថ្នាំធ្ងន់ធ្ងរ ក្រុមហ៊ុននឹង ទុកអោយអាជ្ញាធរ ប៉ុស្ត៍ចាត់ការតាមផ្លូវច្បាប់។


ប្រការ៣

បុគ្គលិកគ្រប់ផ្នែកត្រូវធ្វើការផ្តិតមេដៃនៅលើម៉ាស៊ីនចុះវត្តមាននៅ ច្រក ចេញ-ចូល ខាងមុខបន្ទប់រដ្ឋបាលជារៀងរាល់ថ្ងៃ នៃម៉ោងធ្វើការ។ ការខកខានមិនបានផ្តិតមេដៃចូលធ្វើការ គឺ ស្មើរនឹងអវត្តមាន រដ្ឋបាលមិនទទួលខុសត្រូវនោះឡើយ។


ប្រការ៤

ក្នុងម៉ោងធ្វើការងារ ហាមដាច់ខាតមិនឲ្យចេញទៅក្រៅ ក្រុមហ៊ុន រោងចក្រ ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលនោះឡើយ ។ ក្នុងករណីដែលមានធុរៈចាំបាច់ត្រូវចេញមុនម៉ោង បុគ្គលិករូបនោះត្រូវសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីប្រធានផ្នែកសាម៉ីខ្លួនជាមុនសិន និង បំពេញឯកសារនៅការិយាល័យរដ្ឋបាលមុនធ្វើការចាកចេញពីកន្លែងធ្វើការ។ ចំពោះប្រធានក្រុមការិយាល័យឡើងទៅ (មេកា) ត្រូវសុំការអនុញ្ញាតពីប្រធានផ្ទាល់។

  1. បុគ្គលិក ដែលដាក់ច្បាប់ដោយមូលហេតុ (រវល់នៅផ្ទះ) ជាញឹកញាប់ (កំណត់២ថ្ងៃ) នឹងត្រូវធ្វើការព្រមាន ជាសារ ឬ ជាលាយល័ក្ខអក្សរ និង ប្រាក់ខែពិន័យមួយថ្ងៃ។
  2. ការសុំច្បាប់មិនមានលក្ខណះពេញលេញ ឬ ដោយប្រយោល ស្មើរនឹងឈប់អត់ច្បាប់។


ប្រការ៥

បុគ្គលិក ដែលមានធុរៈចាំបាច់មិនអាចមកបំពេញការងារបាន ត្រូវសុំច្បាប់ អនុញ្ញាតឈប់សម្រាកជាលាយលក្ខណ៍អក្សរ។ បុគ្គលិកគ្រប់រូប (ផ្នែកការិយាល័យ) មានសិទ្ធសុំច្បាប់ឈប់សំរាក ១០ថ្ងៃ (សម្រាប់ឈប់សម្រាកប្រចាំឆ្នាំ ឈប់សម្រាកដោយមានជម្ងី ឬ បញ្ហាផ្ទាល់ខ្លួន) ដោយទទួលប្រាក់ឩបត្ថម្ភជាធម្មតា។ ការឈប់សម្រាកលំហែមាតុភាពត្រូវបានអនុញ្ញាតចំនួនពីរ (៣)ខែ និង បិតុភាពចំនួន ប្រាំពីរ (៣)ថ្ងៃ ដោយទទួលបានប្រាក់បៀវត្សធម្មតា។


ប្រការ៦

បុគ្គលិក ដែលអវត្តមានដោយពុំមានការអនុញ្ញាតជាមុន ត្រូវចាត់ទុកជាឈប់ឥតច្បាប់។ បុគ្គលិក ដែលឈប់ឥតច្បាប់លើសពី៣ដង នឹងត្រូវព្រមានជាលាយលក្ខណ៍អក្សរ និង កាត់ប្រាក់ខែគុណនឹងពីរ (២)ដង ក្នុងមួយថ្ងៃ (មួយថ្ងៃ គិតពីរពេល)។ ក្នុងករណីសុំច្បាប់បន្ទាន់ ត្រូវកាត់ប្រាក់ខែចំនួន ក្នុងមួយថ្ងៃ។


ប្រការ៧

បុគ្គលិក គ្រប់រូបត្រូវចូលប្រជុំ និង កម្មវិធីផ្សេងៗតាមការអញ្ជើញ ឬ ការជូនដំណឹងរបស់ការិយាល័យ រដ្ឋបាល។

  1. បុគ្គលិកគ្រប់រូប មិនអាចអវត្តមាន ក្នុងពេលប្រជុំ ដោយគ្មានការអនុញ្ញាតជាមុនបានឡើយ។ ក្នុងករណី ដែលមានជាប់រវល់ដោយ ប្រការណារមួយមិនអាចចូលរួមក្នុងកិច្ចប្រជុំបាន បុគ្គលិករូបនោះត្រូវសុំការអនុញ្ញាតមុនកិច្ចប្រជុំចាប់ផ្តើម។
  2. បុគ្គលិកគ្រប់រូប ដែលខកខានមិនបានចូលរួមប្រជុំ ដោយពុំមានការអនុញ្ញាតនឹងត្រូវទទួលពិន័យ ដូចជាឈប់ឥតច្បាប់ដែរ។ ការខកខានមិនបានចូលរួមប្រជុំពីរលើកជាប់គ្នា នឹងត្រូវពិន័យ ដោយកាត់ប្រាក់បៀវត្ស ចំនួន ២០ដុល្លា ដោយគ្មានការអនុគ្រោះ។
  3. រាល់អង្គប្រជុំ និមួយខាងរដ្ឋបាល នឹង ស្រង់វត្តមានរបស់បុគ្គលិកចូលរួមប្រជុំ និងយកទៅរក្សាទុក


ប្រការ៨

ហាមដាច់ខាតមិនឲ្យបុគ្គលិកគ្រប់រូបទាំងអស់យកការងាររបស់ខ្លួន ឬ ការងារផ្សេងៗក្រៅពីការងាររបស់ក្រុមហ៊ុន រោងចក្រ មកធ្វើនៅក្នុងម៉ោងធ្វើការឡើយ។ ភាពមានៈរបស់បុគ្គលិក ដែលប្រឆាំងនិងការណែនាំនេះ នឹងត្រូវពិន័យ ២៥ដុល្លារ


ប្រការ៩

បុគ្គលិកគ្រប់រូប ត្រូវចូលរួមក្នុងការថែរក្សាការពារសម្ភារៈឩបករណ៍ដែលខ្លួនទទួលខុសត្រូវ ក្នុងការប្រើប្រាស់ និង សម្ភារៈឩបករណ៍ ដែលជាទ្រព្យសម្បត្តិរួមរបស់ ក្រុមហ៊ុន។ ហាមដាច់ខាតមិនឲ្យយកសម្ភារៈ ឩបករណ៍ទាំងអស់នោះ ទៅប្រើប្រាស់សម្រាប់ ការងារឯកជនផ្ទាល់ខ្លួន ឬ ការងារផ្សេងៗទៀតក្រៅពីបំរើផលប្រយោជន៍ របស់ក្រុមហ៊ុនឡើយ។ ការិយាល័យរដ្ឋបាល និង ធនធានមនុស្ស នឹងធ្វើការពិនិត្យ និង ការផាកពិន័យតាមជាក់ស្តែង។


ប្រការ១០

បុគ្គលិកគ្រប់រូបទាំងអស់ ត្រូវទទួលខុសត្រូវលើការខូចខាត បាត់បង់សម្ភារៈ ឩបករណ៍ ដែលខ្លួនប្រើប្រាស់ដែលបណ្តាលមកពីការធ្វើប្រហែសមិនយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ។ បុគ្គលិករូបនោះត្រូវចេញសងការខូចខាតតាម តម្លៃជាក់ស្តែង។


ប្រការ១១

បុគ្គលិកគ្រប់រូបទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចក្នុងបរិវេណរោងចក្រ និង ហាមដើរទៅកាន់កន្លែងមិនមែនជាផ្នែកទទួលខុសត្រូវរបស់ខ្លួន។

ហាមនាំបងប្អូន ក្មួយ មកកន្លែងធ្វើការ និង ទៅបរិវេណ ហាមឃាត់


No comments yet

No comments yet. Start a new discussion.

Add Comment