Gas Filling Station - បទបញ្ជាផ្ទៃក្នុង - ជំពូកទី២

អំពី ពេលវេលា និង ឯកសណ្ឋាន

 · 1 min read

អំពី ពេលវេលា និង ឯកសណ្ឋាន



 ប្រការ ១

ក្រុមហ៊ុនធ្វើការចាប់ពី ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ពេញមួយសប្តាហ៍ និង ពេញមួយខែ ដែលមានម៉ោងធ្វើការ គឺ

សំរាប់វេណព្រឹកពីម៉ោង  ៧:០០នាទី ព្រឹកដល់ម៉ោង    ១១:៣០នាទី
សំរាប់វេណថ្ងៃត្រង់ពីម៉ោង  ១:០០នាទី ព្រឹកដល់ម៉ោង    ៥:៣០ នាទី
សំរាប់ វេណយប់ពីម៉ោង  ៦:00 នាទី ព្រឹកដល់ម៉ោង    ៦:00 នាទី (ផ្នែកសន្តិសុខ)
  1. បុគ្គលិកគ្រប់ផ្នែកត្រូវធ្វើការឆ្លាស់ម៉ោងគ្នាប្រចាំការ នៅចន្លោះម៉ោងសំរាកថ្ងៃត្រង់។
  2. វេណប្រចាំការ ត្រូវបានរៀបចំដោយមេកា ដោយមានការឯកភាពពីក្រុមការងារ និង ប្រធានក្រុមហ៊ុន
  3. បុគ្គលិកគ្រប់រូបត្រូវគោរពម៉ោងធ្វើការ និង ចូលធ្វើការអោយបានទៀងទាត់ដែលបានកំណត់ខាងលើ


ប្រការ២

ការចូលយឺតម៉ោង ក្នុងរយះពេល ចាប់ពី មួយ (១) ម៉ោងឡើងទៅ ស្មើរនឹងច្បាប់កន្លះថ្ងៃ


ប្រការ៣

ការចូលធ្វើការយឺត និង ការចេញមុនម៉ោង ចាប់ពី ប្រាំ (៥)ដង ឡើង ស្មើរនិងវត្តមានកន្លះថ្ងៃ



ប្រការ៤

ក្នុងម៉ោងបំពេញការងារ បុគ្គលិកទាំងអស់ត្រូវមានសំលៀកបំពាក់សមរម្យ និង ស័ក្កសម ជាមួយឋានះ តួនាទី

  1. ហាមដាច់ខាត មិនអោយស្លៀកពាក់ មិនសមរម្យ, ខើចលើ-ខើចក្រោម និង អាវវាលក្លៀក ឬ សំលៀកបំពាក់នៅផ្ទះ សំលៀកបំពាក់រយីករយៀក មកធ្វើការ និង ពាក់ស្បែកជើងផ្ទាត់ រខេករខាកមកធ្វើការនោះឡើយ។
  2. សំរាប់បុគ្គលិកនារី - ហាមដាច់ខាតមិនអោយតុបតែងខ្លួន ហួសហេតុពេក
  3. បុគ្គលិកនារី ត្រូវឯកសណ្ឋាននារីអោយបានសមរម្យ
  4. បុគ្គលិកគ្រប់ផ្នែកទាំងអស់ ត្រូវពាក់កាតសំគាល់ខ្លួនបុគ្គលិក ក្នុងម៉ោងធ្វើការជាប្រចាំ


ប្រការ៥

ក្នុងម៉ោងធ្វើការ បុគ្គលិកគ្រប់រូបត្រូវនៅមានវត្តមាននៅតុ ធ្វើការ និង កន្លែងធ្វើការរៀងៗខ្លូនជានិច្ច និង ទៀងទាត់ពេលវេលា។ ម៉ោង ៧:២0 នាទីត្រូវមានវត្តមាននៅតុធ្វើការ និង រៀបចំការងារឯកសារប្រតិប័ត្តការ។

  1. ហាមដាច់ខាតមិនអោយដើរចោលកន្លែងតុធ្វើការរបស់ខ្លូន ទៅអង្គុយជជែកជាមួយបុគ្គលិកដទៃទៀត ដែលជាហេតុនាំអោយរំខានដល់ពេលវេលា និង ការងាររបស់គេ។
  2. ក្នុងម៉ោងធ្វើការ ហាមដាច់ខាតមិនឲ្យជជែកគ្នា ប្រឡែងគ្នា ឬ ធ្វើឲ្យមានសំឡេងអ៊ូអរ រំខានដល់​ បុគ្គលិកដទៃទៀតដែលកំពុងធ្វើការនៅក្នុងការិយាល័យជាមួយគ្នា ។
  3. ហាមដាច់ខាតមិនឲ្យលេងហ្គេម ឬ Facebook, YouTube ឬ បើកមើលរូបភាពអាសអាភាសន៍ នៅក្នុងកុំព្យូទ័រ, ទូរស័ព្ទ ឬ ចែកចាយដល់អ្នកដទៃ ឬ លេង Chat លក្ខណះបុគ្គល ក្នុងម៉ោងកំពុងធ្វើការងារក្នុងការិយាល័យ និង បរិវេណរោងចក្រទាំងមូល។
  4. មិនត្រូវយកម៉ោងធ្វើការ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ដូចជា របររកស៊ី Online, ជួបផ្សព្វផ្សារផលិតផល, ស្រាយជ្រាវទិញផលិតកម្មប្រើប្រាស់, ។ល។
  5. បុគ្គលិកដែលធ្វើខុសហើយ មិនកែខ្លួន ក្រុមហ៊ុននឹងធ្វើការពិន័យ ដោយផ្អាកការងារ ឬ បញ្ចប់តួនាទី។


ប្រការ៦

បុគ្គលិកគ្រប់រូបទាំងអស់ ត្រូវមានអាកប្បកិរិយាសមរម្យ សុភាពរាបសារ មានក្រមសីលធម៌សមស្រប មិនអង្គុយធ្វើការងារ           ដាក់ជើងលើតុ ក្រាបលើតុ ឬ ពត់ពេនខ្លួនមិនសមរម្យ ខាកស្តោះដោយខ្វះសុជីវធម៌។


ប្រការ៧

បុគ្គលិកគ្រប់រូបត្រូវមានការប្រាស្រ័យទាក់ទងគ្នាល្អ ជាមួយបុគ្គលិករួមការងារក្នុងការិយាល័យ ក៍ដូចជាជាមួយបុគ្គលិកការិយាល័យដទៃ ក្នុងក្រុមហ៊ុន និង រោងចក្រ ផងដែរ។

  1. មិនត្រូវប្រើប្រាស់ពាក្យសំដី អសុរស (អញ, ហ្អែង, មី, ង៉ែង…… ) ជាដាច់ខាតចំពោះក្រុមការងារ
  2. សហការជាមួយគ្នា ជួយការងារទៅវិញទៅមក គ្រប់ផ្នែកទាំងអស់
  3. សហការគ្នា ជាគ្រួសារតែមួយ មិនមានការប្រកាន់បក្សពួកនិយមជាដាច់ខាត

No comments yet

No comments yet. Start a new discussion.

Add Comment